Posts

Showing posts from December, 2017

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ពេលសម្តេចស្លាប់ទៅ ដាក់តែប្រាក់កាក១កាកបានហើយ!

Image
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពេលសម្តេចស្លាប់ទៅ មិនចាំបាច់ដាក់លុយអីច្រើនទៅ ជាមួយទេ ព្រោះសម្តេចថាស្ពាយទៅមិនកើតទេ ចឹង "ដាក់តែប្រាក់កាក១កាកបានហើយ" ។ សូមបញ្ជាក់ថា៖សម្តេចតេជោ និយាយដូច្នេះ នៅពេលសម្តេច អញ្ជើញសំណេះសំណាល ក៏ដូចជាប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាល ជូនកីឡាករ កីឡាការិនី ដែលបានឈ្នះមេដាយមាសក្នុងការប្រកួត Sea Games លើកទី២៩ និងការប្រកួតជើងឯកគ្រប់កម្រិតជាលក្ខណៈអន្តរជាតិ។ ប្រភពចេញពី Facebook Page: Samdech Hun Sen, Cambodian Prime Minister សូមអញ្ជើញទស្សនាវីដេអូ៖

សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព» ដែលផ្តល់ដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប

Image
នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីជ្រើសតាំង សម្តេចជា « ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព «Global Ambassador for Tourism and Sustainable Development Goals» ដែលផ្តល់ដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។ ពិធីនេះគឺធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យបណ្ឌិត អានតុន ការ៉ាហ្គា ( Anton Caragea) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបថ្នាក់ដឹកនាំក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀតផងដែរ។ ជាមួយនោះដែរ ក៏មានការផ្តល់ជ័យលាភីជូនរាជធានីភ្នំពេញជា « រាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក » «World Capital of Culture and Tourism» ពីសំណាក់ក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជក្មអឺរ៉ុប។ លោកសាស្ត្រាចារ្យបណ្ឌិត អានតុន ការ៉ាហ្គា ( Anton Caragea) បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជាវីរបុរសដែលដឹកនាំប្រទេសកម្ពុជាពីចំណុចសូន្យ ពីប្រទេសដែលគ្មានទេសចរ...